ក្របខណ្ឌគណិតវិទ្យារបស់ PISA ២០២២ សេចក្តីព្រាងមាតិកា ០.៦ តេស្តលើកុំព្យូទ័រ ↗
ឧបសម្ព័ន្ធ

កម្រិតសមត្ថភាព PISA

PISA Proficiency Levels

ក្របខណ្ឌ PISA ២០២២ ចែកសមត្ថភាពគណិតវិទ្យារបស់សិស្សជា ៨ កម្រិត គិតពីកម្រិត ១គ ដែល ទាបជាងគេ ឡើងទៅកម្រិត ៦ ដែលខ្ពស់ជាងគេ។ ក្នុងឯកសារអង់គ្លេសរបស់ OECD កម្រិត ទាំងនេះសរសេរជា Level 1c, 1b, 1a, 2, 3, 4, 5 និង 6 ដូច្នេះពេលអានឯកសារដើម គ្រូងាយសម្គាល់ថាលេខណាត្រូវនឹងកម្រិតណា។ ព្រំដែនរវាងកម្រិតនីមួយៗ គឺជាលទ្ធផលនៃការវាស់វែង មិនមែនជាការប៉ាន់ស្មានឡើយ។ OECD ធ្វើតេស្តលើសិស្សរាប់ម៉ឺននាក់ រួចវិភាគទិន្នន័យតាមវិធីសាស្ត្រស្ថិតិ ទើបកំណត់បានព្រំដែនទាំងនេះ។

តារាងខាងក្រោមបង្ហាញថា សិស្សនៅកម្រិតនីមួយៗជាទូទៅធ្វើអ្វីខ្លះបាន។

=10000

៦[1.1em][l]–សិស្សអាចដោះស្រាយចំណោទបែបអរូបី និងបង្ហាញពីការគិតភាពច្នៃប្រឌិត និងមានភាពបត់បែន ដើម្បីបង្កើតដំណោះស្រាយ។ ឧទាហរណ៍ ពួកគេអាចស្គាល់ពីរបៀបដោះស្រាយនៅពេល វិធីដោះស្រាយដែលមិនត្រូវបានបង្ហាញក្នុងចំណោទ និងអាចអនុវត្តនៅក្នុងបរិបទដែលមិនមាន លក្ខណៈស្តង់ដារ ឬនៅពេលមានការបង្ហាញពីការយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ញត្តិគណិតវិទ្យា ដែលជាផ្នែកមួយនៃការផ្តល់នូវហេតុផល។[1.1em][l]–ពួកគេអាចភ្ជាប់ប្រភពព័ត៌មាន និងរូបតំណាងផ្សេងៗគ្នា រួមទាំងការប្រើប្រាស់គំរូពិសោធន៍និមិត្ត ឬតារាងគណនា ប្រកបដោយប្រសិទ្ធភាពដែលជាផ្នែកមួយនៃដំណោះស្រាយរបស់ពួកគេ។[1.1em][l]–សិស្សនៅកម្រិតនេះមានសមត្ថភាពគិតល្អិតល្អន់ និងមានការយល់ច្បាស់លើនិមិត្តសញ្ញា ទំនាក់ទំនង គណិតវិទ្យា និងប្រមាណវិធីគណិតវិទ្យា ដែលពួកគេត្រូវប្រើដើម្បីបង្ហាញហេតុផលរបស់ពួកគេ។[1.1em][l]–ពួកគេអាចឆ្លុះបញ្ចាំងពីភាពសមស្របនៃការដោះស្រាយចំណោទ និងស្ថានភាពដើម។
៥[1.1em][l]–សិស្សអាចបង្កើត និងធ្វើការជាមួយម៉ូដែលសម្រាប់ស្ថានភាពស្មុគស្មាញ ការកំណត់ឬបង្ហាញពីបញ្ហា ប្រឈម និងបញ្ជាក់ពីការសន្មត់។[1.1em][l]–ពួកគេអាចអនុវត្តវិធីសាស្ត្របែបដោះស្រាយបញ្ហា ដែលមានការគ្រោងទុកជាប្រព័ន្ធ សម្រាប់ ការដោះស្រាយចំណោទដែលពិបាក ដូចជាការសម្រេចចិត្តអំពីរបៀបបង្កើតគំរូពិសោធន៍និមិត្ត រៀបចំ នីតិវិធីដ៏ល្អបំផុត ឬការធ្វើការជាមួយនឹងការបង្ហាញក្នុងលំហដែលមានភាពស្មុគស្មាញ។[1.1em][l]–សិស្សបង្ហាញពីការកំណើនសមត្ថភាពក្នុងការដោះស្រាយចំណោទ ដែលចម្លើយរបស់វាជាញឹកញាប់តម្រូវឱ្យមានការបញ្ចូលចំណេះដឹងគណិតវិទ្យាដែលមិនមានបង្ហាញក្នុងចំណោទ។[1.1em][l]–សិស្សនៅកម្រិតនេះឆ្លុះបញ្ចាំងពីកិច្ចការរបស់ពួកគេ និងពិចារណាលើលទ្ធផលតាមបែប គណិតវិទ្យា ដោយផ្អែកលើបរិបទជាក់ស្តែង។
៤[1.1em][l]–សិស្សអាចធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយនឹងម៉ូដែលជាក់ស្តែងសម្រាប់ស្ថានភាពជាក់ស្តែង ដែលស្មុគស្មាញ ជួនកាលពាក់ព័ន្ធនឹងអថេរពីរ ក៏ដូចជាការបង្ហាញពីសមត្ថភាពក្នុងការធ្វើការជាមួយ ម៉ូដែលមិនស្គាល់ ដែលពួកគេទាញយកមក ដោយប្រើប្រាស់វិធីសាស្ត្រគិតតាមការគណនា ស្មុគស្មាញ។[1.1em][l]–សិស្សនៅកម្រិតនេះចាប់ផ្តើមប្រើប្រាស់ការគិតល្អិតល្អន់ ដូចជាការវាយតម្លៃសមហេតុផលលើ លទ្ធផលដោយធ្វើការវិនិច្ឆ័យតាមបែបគុណវិស័យ នៅពេលដែលការគណនាមិនអាចធ្វើទៅដោយ ប្រើប្រាស់ព័ត៌មានដែលបានផ្តល់ឱ្យ។[1.1em][l]–ពួកគេអាចជ្រើសរើស និងផ្តុំតំណាងផ្សេងៗគ្នានៃព័ត៌មានបញ្ចូលគ្នា រួមទាំងនិមិត្តសញ្ញា ឬក្រាប ហើយផ្សាភ្ជាប់គ្នា ដោយផ្ទាល់ទៅនឹងទិដ្ឋភាពនៃស្ថានភាពជាក់ស្តែង។[1.1em][l]–នៅកម្រិតនេះ សិស្សក៏អាចបង្កើត និងបង្ហាញសេចក្តីពន្យល់ និងអំណះអំណាងដោយផ្អែកលើ ការបកស្រាយ ការផ្តល់ហេតុផល និងវិធីសាស្ត្ររបស់ពួកគេ។
៣[1.1em][l]–សិស្សអាចបង្កើតវិធីដោះស្រាយ រួមទាំងវិធីសាស្ត្រដែលទាមទារការសម្រេចចិត្តតាមលំដាប់លំដោយ ឬភាពបត់បែនក្នុងការយល់ដឹងអំពីបញ្ញត្តិដែលធ្លាប់ស្គាល់។[1.1em][l]–នៅកម្រិតនេះ សិស្សចាប់ផ្តើមប្រើប្រាស់ជំនាញគិតបែបគណនា ដើម្បីបង្កើតវិធីដោះស្រាយរបស់ ពួកគេ។[1.1em][l]–ពួកគេអាចដោះស្រាយលំហាត់ ដែលតម្រូវឱ្យអនុវត្តការគណនាខុសៗគ្នា ប៉ុន្តែជាការគណនា ដែលមានស្រាប់ដែលមិនបានបញ្ជាក់ច្បាស់នៅក្នុងប្រធានសំណួរនៅក្នុងចំណោទ។[1.1em][l]–ពួកគេអាចប្រើប្រាស់ការបង្ហាញក្នុងលំហដែលឃើញតែផ្នែកខ្លះ ជាផ្នែកមួយនៃវិធីដោះស្រាយ ឬកំណត់ពីរបៀបពិសោធន៍ ដើម្បីប្រមូលទិន្នន័យដែលសមរម្យសម្រាប់ចំណោទ។[1.1em][l]–សិស្សនៅកម្រិតនេះអាចបកស្រាយ និងប្រើប្រាស់រូបតំណាងដោយផ្អែកលើប្រភពព័ត៌មានផ្សេងគ្នា និងសមហេតុផលដោយផ្ទាល់ពីពួកគេ រួមទាំងការសម្រេចចិត្តតាមលក្ខខណ្ឌ ដោយប្រើតារាងមាន ពីរជួរឈរនិងជួរដេក។[1.1em][l]–ជាធម្មតាពួកវាបង្ហាញពីសមត្ថភាពមួយចំនួនក្នុងការគណនាភាគរយ ប្រភាគ និងចំនួនទសភាគ និងទំនាក់ទំនងសមាមាត្រ។
២[1.1em][l]–សម្គាល់ស្ថានភាពដែលត្រូវការយុទ្ធសាស្ត្រសាមញ្ញ។[1.1em][l]–ស្រង់ទិន្នន័យពីតារាង ឬក្រាហ្វិក។[1.1em][l]–យល់ទំនាក់ទំនងមូលដ្ឋាន ហើយបកស្រាយលទ្ធផលតាមន័យត្រង់។
១ក[1.1em][l]–សិស្សអាចឆ្លើយសំណួរដែលទាក់ទងនឹងបរិបទងាយៗ ហើយព័ត៌មានត្រូវការទាំងអស់ត្រូវបានផ្តល់ឱ្យ និងសំណួរត្រូវបានពន្យល់យ៉ាងច្បាស់លាស់។[1.1em][l]–ព័ត៌មានអាចត្រូវបានបង្ហាញជាទម្រង់ងាយៗជាច្រើន ហើយសិស្សប្រើប្រាស់ប្រភពពីរក្នុងពេលដំណាលគ្នា ដើម្បីទាញយកព័ត៌មានដែលពាក់ព័ន្ធ។[1.1em][l]–ពួកគេអាចអនុវត្តវិធីដោះស្រាយងាយៗដែលមានស្រាប់ ដោយផ្អែកតាមលំណែនាំដោយផ្ទាល់ក្នុង ស្ថានភាពច្បាស់លាស់ ហើយជួនកាលត្រូវប្រើប្រាស់វិធីដោះស្រាយដែលមានស្រាប់ជាច្រើនដង ដើម្បីដោះស្រាយចំណោទ។[1.1em][l]–ពួកគេអាចអនុវត្តការគណនាមួយដែលអាចដឹងដោយងាយ ឬត្រូវការការសំយោគព័ត៌មានតិចតួចបំផុត ប៉ុន្តែក្នុងករណីទាំងអស់ ការអនុវត្តការគណនាត្រូវធ្វើតាមប្រធានចំណោទដែលគេផ្តល់ឱ្យ។[1.1em][l]–សិស្សនៅកម្រិតនេះអាចប្រើជំហានដោះស្រាយ រូបមន្ត លំនាំដោះស្រាយ ឬការតាងបែបគណិតវិទ្យា ដើម្បីឆ្លើយសំណួរដែលទាក់ទងនឹងចំនួនគត់។
១ខ[1.1em][l]–សិស្សអាចឆ្លើយសំណួរងាយៗ ដែលពាក់ព័ន្ធនឹងបរិបទងាយយល់ ដោយព័ត៌មានទាំងអស់នោះ ត្រូវបានផ្តល់ឱ្យយ៉ាងច្បាស់លាស់ ក្នុងទម្រង់ជារូបតំណាងងាយៗ (ឧទាហរណ៍៖ តារាងផ្តល់ព័ត៌មាន ឬក្រាប) ហើយចាំបាច់ត្រូវស្គាល់ច្បាស់ នៅពេលគេផ្តល់ឱ្យព័ត៌មានបន្ថែមមិនពាក់ព័ន្ធ និងបោះបង់ ព័ត៌មានទាំងនោះចោលដោយផ្អែកលើខ្លឹមសារសំណួរដែលគេសួរ។[1.1em][l]–ពួកគេអាចធ្វើការគណនាងាយៗលើចំនួនគត់ ដូចដែលអនុវត្តមានលំណែនាំច្បាស់លាស់មួយ នៅក្នុង ប្រធានចំណោទងាយៗ និងខ្លីៗ។
១គ[1.1em][l]–សិស្សអាចឆ្លើយសំណួរងាយៗ ដែលពាក់ព័ន្ធនឹងការយល់ពីបរិបទផ្សេងៗ ដែលព័ត៌មានទាំងអស់នោះ ត្រូវបានផ្តល់ឱ្យយ៉ាងច្បាស់លាស់ក្នុងទម្រង់សាមញ្ញ និងដែលសិស្សធ្លាប់បានជួបពីមុនមកហើយ (ឧទាហរណ៍ តារាង និងរូបភាពតូចៗ) ព្រមទាំងនៅក្នុងប្រធានចំណោទងាយៗ និងខ្លីៗ។[1.1em][l]–សិស្សអាចធ្វើតាមលំណែនាំមួយច្បាស់លាស់ ដែលបានបង្ហាញពីជំហានដោះស្រាយ ឬប្រមាណវិធី ទោល។
កម្រិតសមត្ថភាពទាំង ៨ របស់ PISA

ចំណុចមួយដែលច្រើនតែយល់ច្រឡំ៖ សំណួរតែមួយអាចមានកម្រិតពីរ។ ក្នុងឯកសារសំណួរដែល OECD ចេញផ្សាយ សំណួរខ្លះកំណត់កម្រិតមួយសម្រាប់ពិន្ទុពេញ និងកម្រិតទាបជាងមួយទៀតសម្រាប់ពិន្ទុមិន ពេញ។ ជាក់ស្តែង សំណួរមួយអាចស្ថិតនៅ Level 6 សម្រាប់ចម្លើយពេញលេញ តែស្ថិតនៅ Level 5 សម្រាប់ចម្លើយដែលត្រូវត្រឹមមួយផ្នែក។ ហេតុនេះ កម្រិតមិនមែនជាលក្ខណៈរបស់សំណួរដោយឡែកឡើយ តែជាលក្ខណៈនៃទំនាក់ទំនងរវាងសំណួរ និងចម្លើយ។

ចំណាំ៖ សៀវភៅនេះប្រើកម្រិតសមត្ថភាពទាំង ៨ ខាងលើ ដើម្បីកត់ត្រាកម្រិតដែលគ្រោងទុកនៃលំហាត់ នីមួយៗ ហើយកម្រិតនោះបង្ហាញក្នុងតារាងព័ត៌មានលម្អិតនៅក្រោមសំណួរនីមួយៗ។ ប៉ុន្តែមានភាពខុសគ្នា ដែលត្រូវបែងចែកឱ្យដាច់៖

ដូច្នេះ ការនិយាយថា «លំហាត់នេះគ្រោងទុកនៅ Level 3» គឺត្រឹមត្រូវ ព្រោះវាពិពណ៌នាអំពីលំហាត់។ រីឯការនិយាយថា «សិស្សរូបនេះនៅ Level 3 ព្រោះធ្វើលំហាត់នេះបាន» គឺមិនត្រឹមត្រូវទេ ព្រោះវាប្រែឮការប៉ាន់ស្មានលើលំហាត់ ទៅជាការវាស់វែងលើសិស្ស។

រូបភាព

*

កម្រិតសមត្ថភាពគណិតវិទ្យាទាំង ៨ របស់ PISA (ពីកម្រិតមូលដ្ឋាន ១គ ទៅកម្រិតខ្ពស់ ៦)