ក្របខណ្ឌគណិតវិទ្យារបស់ PISA ២០២២ សេចក្តីព្រាងមាតិកា ០.៦ តេស្តលើកុំព្យូទ័រ ↗

បុព្វកថា

kh"

ការត្រៀមសិស្សរបស់យើងសម្រាប់ PISA ២០២៩ មិនមែនគ្រាន់តែជាការបន្ថែមលំហាត់ឱ្យសិស្សធ្វើ នោះទេ។ នេះជាការប្តេជ្ញាចិត្តរួមរបស់សាលារៀនទាំងមូល ក្នុងការជួយឱ្យសិស្សចេះគិតវែកញែក ចេះយកគណិតវិទ្យាទៅប្រើក្នុងស្ថានភាពថ្មីៗដែលមិនធ្លាប់ជួប និងចេះពន្យល់ហេតុផលរបស់ខ្លួនដោយទំនុកចិត្ត។ សៀវភៅនេះគាំទ្របេសកកម្មដ៏សំខាន់នោះ ដោយផ្សារភ្ជាប់កម្មវិធីសិក្សាគណិតវិទ្យាកម្ពុជា ជាមួយនឹង បរិបទ តាមបែប PISA យុទ្ធសាស្ត្រដោះស្រាយបញ្ហា និងអត្រាកំណែ។

សូមលើកទឹកចិត្តគ្រូបង្រៀនឱ្យប្រើសៀវភៅនេះជាឧបករណ៍ជំនួយជាក់ស្តែងក្នុងថ្នាក់រៀន។ លំហាត់ ដែលបាន ជ្រើសរើសទាំងនេះ អាចប្រើសម្រាប់មេរៀនប្រចាំថ្ងៃ ការងារជាក្រុម ការត្រៀមវាយតម្លៃ ការពង្រីកចំណេះដឹង និងការពិភាក្សាវិជ្ជាជីវៈរវាងគ្រូបង្រៀន។ ចំពោះសិស្សានុសិស្សវិញ សូមលើកទឹកចិត្តឱ្យ អានស្ថានភាពជាក់ស្តែងនីមួយៗដោយយកចិត្តទុកដាក់ ចេះសួរសំណួរ ចេះសាកល្បងការស្មានរបស់ខ្លួន និង ពន្យល់វិធីសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់ ដោយមិនផ្តោតតែលើចម្លើយជាលេខចុងក្រោយប៉ុណ្ណោះ។

ក្នុងនាមថ្នាក់ដឹកនាំសាលារៀន ខ្ញុំបាទសូមគាំទ្រការបោះពុម្ពផ្សាយសៀវភៅនេះដោយក្ដីរីករាយជា ផ្នែកមួយ នៃការខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការពង្រឹងអក្ខរកម្មគណិតវិទ្យានៅកម្ពុជា។ ខ្ញុំបាទក៏ សូមអញ្ជើញ គ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងថ្នាក់រៀន បញ្ហាប្រឈមក្នុង ការបង្រៀន ការកែតម្រូវ និងគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីឱ្យសៀវភៅនេះកាន់តែល្អប្រសើរឡើងថែមទៀត។

សម្យ កំសាន្ត