ក្របខណ្ឌគណិតវិទ្យារបស់ PISA ២០២២ សេចក្តីព្រាងមាតិកា ០.៦ តេស្តលើកុំព្យូទ័រ ↗
ជំពូក ៨

ឧបករណ៍សម្រាប់គ្រូ

Teacher Toolkit — From Framework to Classroom

ជំពូកមុនៗបានពន្យល់ក្របខណ្ឌ PISA រួចហើយ ទាំងលំនាំគណិតវិទ្យា ខ្លឹមសារ បរិបទ ទម្រង់សំណួរ និងកម្រិតសមត្ថភាព។ ជំពូកនេះប្រែគំនិតទាំងនោះទៅជាការងារជាក់ស្តែង។ ផ្នែកទី ១ បង្ហាញពីរបៀប រចនាលំហាត់តាមបែប PISA ហើយផ្នែកទី ២ បង្ហាញពីរបៀបយកលំហាត់ទាំងនោះទៅប្រើក្នុងថ្នាក់រៀន។ ផ្នែកនីមួយៗអាចអានដាច់ដោយឡែកបាន ហើយមានបញ្ជីផ្ទៀងផ្ទាត់ដែលអាចថតចម្លងយកទៅប្រើបាន។

ផ្នែកទី ១៖ របៀបរចនាលំហាត់តាមបែប PISA

គោលបំណងនៃការរចនាលំហាត់តាមបែប PISA មិនមែនដើម្បីយកវិញ្ញាសាប្រឡងអន្តរជាតិមកដាក់ក្នុងថ្នាក់រៀនទេ គឺដើម្បីជួយសិស្សឱ្យចេះប្រើគណិតវិទ្យាដោះស្រាយបញ្ហាក្នុងជីវិតប្រចាំថ្ងៃ តាមរយៈការគិតហេតុផល ការវិភាគ និងការសម្រេចចិត្ត។ ចំណុចចាប់ផ្តើមនៅតែជាកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ដូច្នេះ សំណួរដំបូងមិនមែន «តែងសំណួរបែប PISA មួយយ៉ាងដូចម្តេច?» ទេ គឺ«តើគណិតវិទ្យាអ្វីខ្លះ ដែលសិស្សគួរយល់ និងអាចបង្ហាញបាន?» ភាពខុសគ្នានេះមើលឃើញច្បាស់ ពេលដាក់លំហាត់ពីរប្រៀបធៀបគ្នា។

លំហាត់សៀវភៅពុម្ពទូទៅ ទល់នឹង លំហាត់តាមបែប PISA

គណិតវិទ្យាក្នុងលំហាត់ទាំងពីរគឺដូចគ្នា តែការងាររបស់សិស្សខុសគ្នា។ លំហាត់ពេញលេញដែលមាន ចម្លើយ អត្រាកំណែ និងកំហុសយល់ច្រឡំរបស់សិស្ស មាននៅក្នុងជំពូកទី ៧។

ដំណើរការ ១០ ជំហានខាងក្រោម ជាវិធីធ្វើការរបស់សៀវភៅនេះ សម្រាប់ជួយគ្រូរចនាលំហាត់ដើម មិនមែនជានីតិវិធីផ្លូវការរបស់ OECD ឬ PISA ក្នុងការតាក់តែងសំណួរទេ។

រូបភាព

ព្រួញដាច់ៗនៅខាងស្តាំ បង្ហាញថាដំណើរការនេះមិនមែនជាខ្សែត្រង់ទេ។ ការសាកល្បងនៅជំហានទី ១០ ច្រើនតែនាំឱ្យត្រឡប់ទៅកែអត្ថបទ ឬពាក្យក្នុងសំណួរវិញ។

ជំហានទី ១៖ ការជ្រើសរើសគោលដៅគណិតវិទ្យា

ចំណុចចាប់ផ្តើមមិនមែនរូបភាពស្អាតៗទេ គឺគោលដៅគណិតវិទ្យាដែលចង់វាស់។

ជំហានទី ២៖ ការជ្រើសរើសខ្លឹមសារគណិតវិទ្យា និងបរិបទ

ពេលមានគោលដៅហើយ ត្រូវជ្រើសខ្លឹមសារគណិតវិទ្យា និងបរិបទដែលសមនឹងគោលដៅនោះ។ ដើម្បីកុំឱ្យលំហាត់វិលតែលើប្រភេទដដែលៗ គ្រូអាចគូរតារាងតូចមួយ ដែលមានខ្លឹមសារ ៤ ជាជួរដេក (ជំពូកទី ៣) និងបរិបទ ៤ ជាជួរឈរ (ជំពូកទី ៤) រួចគូសសញ្ញាក្នុងប្រអប់ដែលត្រូវគ្នា រាល់ពេលប្រើលំហាត់មួយ ដូចតារាងគំរូខាងក្រោម។ តារាងនោះបង្ហាញថាប្រអប់ណាមានលំហាត់ច្រើនហើយ និងប្រអប់ណានៅទទេ។ តារាងនេះជាឧបករណ៍រៀបចំផែនការ មិនមែនជាកូតាដែលត្រូវបំពេញគ្រប់ប្រអប់ទេ។

ខ្លឹមសារ \(\downarrow\) បរិបទ \(\rightarrow\)បុគ្គលការងារសង្គមវិទ្យាសាស្ត្រ
បរិមាណ\(\checkmark\)\(\checkmark\)\(\checkmark\)\(\checkmark\)\(\checkmark\)
បម្រែបម្រួល និងទំនាក់ទំនង\(\checkmark\)\(\checkmark\)\(\checkmark\)
លំហ និងទ្រង់ទ្រាយ\(\checkmark\)
ភាពមិនច្បាស់លាស់ និងទិន្នន័យ\(\checkmark\)

ក្នុងឧទាហរណ៍នេះ គ្រូបានប្រើលំហាត់ ១០ រួចហើយ។ តារាងបង្ហាញភ្លាមថា លំហាត់ភាគច្រើនស្ថិតក្នុងបរិបទ បុគ្គល និងខ្លឹមសារបរិមាណ ចំណែកបរិបទបីផ្សេងទៀតស្ទើរតែទទេ។ លំហាត់បន្ទាប់ អាចជ្រើសពីប្រអប់ទទេណាមួយ ឧទាហរណ៍ លំហ និងទ្រង់ទ្រាយ ក្នុងបរិបទការងារ។

ជំហានទី ៣៖ ការរៀបចំការគិតហេតុផលដែលរំពឹងទុក

ជំហាននេះគិតទុកជាមុនថា សិស្សនឹងឆ្លងកាត់លំនាំគណិតវិទ្យាណាខ្លះ គឺការបម្លែងបញ្ហា ការអនុវត្ត គណិតវិទ្យា ការបកស្រាយ និងវាយតម្លៃ ព្រមទាំងការផ្តល់ហេតុផលតាមបែបគណិតវិទ្យា (មើលជំពូកទី ២)។ សំណួរមួយដែលមានប្រយោជន៍ គឺ តើក្នុងប្រធានបទនេះ មានសំណួរណាមួយដែលគោលដៅចម្បងគឺឱ្យសិស្សពន្យល់ ឬវាយតម្លៃអំណះអំណាង ដោយមិនចាំបាច់គណនាថ្មីដែរឬទេ?

តេស្តបែប PISA មិនមែនមានន័យថា លេខធំជាង ឬជំហានច្រើនជាងទេ។ ការឱ្យសិស្សគណនា ផ្ទៃក្រឡាបន្ទប់ ៥ បន្ទប់ មិនពិបាកគិតជាងការគណនាបន្ទប់តែមួយទេ គឺគ្រាន់តែយូរជាងប៉ុណ្ណោះ។ អ្វីដែល ធ្វើឱ្យសិស្សត្រូវគិតពិតប្រាកដ គឺសំណួរដែលសួរថា ហេតុអ្វី មួយណាល្អជាង ឬពិតឬទេ ដូចខាងក្រោម

ជំហានទី ៤៖ ការរៀបចំអត្ថបទ (Stimulus)

អត្ថបទអាចជារូបភាព តារាង ក្រាហ្វ ឬអត្ថបទខ្លីមួយ ដែលផ្តល់ទិន្នន័យសម្រាប់ឆ្លើយសំណួរ។

តើសំណួរតាមបែប PISA ទាំងអស់ត្រូវការរូបភាពឬទេ?

សំណួរតាមបែប PISA ទាំងអស់ មិនត្រូវការរូបភាពទាំងស្រុងនោះទេ។ ចម្លើយនេះផ្ទៀងផ្ទាត់បានពីសំណួរពិតរបស់ PISA។ ឯកសារ PISA 2022 Released Mathematics Items របស់ OECD មានប្រធានបទ ៤ និងសំណួរ ១០។ អត្ថបទរបស់ប្រធានបទទីមួយជាតារាង ហើយសំណួរមួយក្នុងនោះគ្មានរូបភាពសោះ។ ប្រធានបទទីពីរប្រើគំនូរដែលខ្វះមិនបាន ទីបីប្រើទំព័រកាសែតដែលមានរូបថត តែលេខទាំង អស់នៅក្នុងអត្ថបទ ហើយទីបួនប្រើតារាងគណនា។ ដូច្នេះ សំណួរដែលគ្មានរូបភាព នៅតែជាសំណួរ PISA ពេញលេញ។

សំណួរដែលសំខាន់ជាង គឺ «តើរូបភាពនេះដើរតួជាអ្វី?» រូបភាពក្នុងសំណួរមានតួនាទីបីយ៉ាង

  1. ១. រូបភាពផ្ទុកទិន្នន័យ (Data-carrying)៖ បើគ្មានវា សិស្សឆ្លើយមិនបាន។ ឧទាហរណ៍ គំនូរលំនាំត្រីកោណ ដែលត្រូវរាប់ ក្រាបសសរ ផែនទីមានមាត្រដ្ឋាន ឬប្លង់មានរង្វាស់។ រូបភាពបែបនេះជាផ្នែកមួយនៃចំណោទ។
  2. ២. រូបភាពបរិបទ (Context)៖ ធ្វើឱ្យស្ថានភាពមើលទៅពិត តែមិនផ្ទុកលេខ។ ឧទាហរណ៍ រូបថតក្នុងទំព័រ កាសែត ឬរូបថតព្រៃឈើ។ វាមានប្រយោជន៍ តែសិស្សនៅតែឆ្លើយបាន បើដកវាចេញ។
  3. ៣. រូបភាពតុបតែង (Decoration)៖ មិនជួយអ្វីសោះ។ វាស៊ីកន្លែង បង្កើនបន្ទុកអាន ហើយស្រអាប់ពេលថតចម្លងស ខ្មៅ គួរដកចេញ។

វិធីពិនិត្យងាយបំផុត គឺបិទបាំងរូបភាព រួចអានសំណួរម្តងទៀត។ បើសិស្សឆ្លើយមិនបាន នោះជារូបភាព ផ្ទុកទិន្នន័យ ដែលត្រូវរក្សាទុក និងធ្វើឱ្យច្បាស់។ បើសិស្សនៅតែឆ្លើយបាន ហើយរូបភាពជួយឱ្យស្ថានភាព ពិត ជាងមុន នោះជារូបភាពបរិបទ។ បើមិនជួយ វាគ្រាន់តែជាការតុបតែង។

រូបភាពផ្ទុកទិន្នន័យត្រូវសាមញ្ញ។ ក្របខណ្ឌ PISA សម្រាប់ប្រទេសកំពុងអភិវឌ្ឍ (PISA-D) ពិពណ៌នាថា សិស្សនៅកម្រិតទាបបំផុត អាចប្រើព័ត៌មានក្នុងទម្រង់សាមញ្ញ និងធ្លាប់ស្គាល់ ដូចជាតារាងតូច ឬរូបភាព។ ដូច្នេះ ភាពលំបាកគួរស្ថិតលើគណិតវិទ្យា មិនមែនលើការអានរូបភាពដែលច្របូកច្របល់ទេ។

កំហុសទូទៅបំផុត គឺដាក់រូបភាពដើម្បីឱ្យសំណួរមើលទៅ «ដូច PISA»។ អ្វីដែលធ្វើឱ្យសំណួរមួយជាបែប PISA គឺបរិបទដែលមានន័យ និងការគិតដែលសំណួរទាមទារ (មើលជំពូកទី ២ និងទី ៤)។ សំណួរ ដែលមានតែតារាងតម្លៃទំនិញ តែឱ្យសិស្សសម្រេចចិត្ត និងពន្យល់ ល្អជាងសំណួរដែលមានរូបថតស្អាត តែគ្រាន់តែជំនួសលេខក្នុងរូបមន្ត។

ជំហានទី ៥៖ ការសរសេរសំណួរភ្ជាប់គ្នា (Linked questions)

សំណួរភ្ជាប់គ្នា ជាសំណួរច្រើនដែលប្រើអត្ថបទតែមួយ ហើយជាទូទៅរៀបពីងាយទៅពិបាក។ ប្រធានបទ PISA ខ្លះមានសំណួរ ៣ ឬ ៤ ខ្លះទៀតមានតែ ១ ឬ ២។

ទម្រង់សំណួរ និងការគិត គឺជារឿងពីរផ្សេងគ្នា។ ទម្រង់សំណួរ ប្រាប់ថាសិស្សឆ្លើយដោយរបៀបណា ដូចជាជ្រើសចម្លើយមួយពីជម្រើសដែលមានស្រាប់ ឬសរសេរចម្លើយដោយខ្លួនឯង។ រីឯលំនាំគណិតវិទ្យា ប្រាប់ថាសិស្សត្រូវគិតបែបណា ទើបរកចម្លើយនោះឃើញ។ ដូច្នេះ សំណួរជ្រើសរើសចម្លើយ មិនមែនសុទ្ធ តែងាយទេ។ ឧទាហរណ៍ សំណួរទី ២ នៃលំហាត់ «កម្ពស់ប៉មទឹក» ក្នុងជំពូកទី ៧ ជាសំណួរពហុជ្រើស រើស តែសិស្សត្រូវយល់ថា វិធីវាស់តាមស្រមោលត្រូវការពន្លឺព្រះអាទិត្យធ្លាក់ក្នុងមុំដូចគ្នា ទើបជ្រើសចម្លើយ «វាស់ក្នុងពេលតែមួយ» បាន។ ជម្រើស «វាស់នៅថ្ងៃតែមួយ» ស្តាប់ទៅដូចត្រូវ តែខុស ព្រោះក្នុងថ្ងៃតែមួយ ស្រមោលវែងនៅពេលព្រឹក និងខ្លីនៅពេលថ្ងៃត្រង់។ សិស្សដែលមិនបានគិតឱ្យច្បាស់ ច្រើនតែជ្រើសជម្រើសនេះ។ ផ្ទុយទៅវិញ សំណួរដែលឱ្យសិស្សសរសេរជំហានគណនាវែងៗ តាមរូបមន្តដែលធ្លាប់ស្គាល់ គឺសរសេរច្រើន តែគិតតិច។ សំណួរដែលមានចម្លើយវែង មិនមែនមានន័យថាជាសំណួរបែប PISA ជាងនោះទេ។

ជំហានទី ៦៖ ការរៀបចំចម្លើយរំពឹងទុក

ជំហានទី ៧៖ ការសរសេរអត្រាកំណែ (Scoring Guide)

ជំហានទី ៨៖ ការត្រួតពិនិត្យភាសា និងភាពងាយស្រួលយល់

ជំហានទី ៩៖ ការត្រួតពិនិត្យភាពដើម និងការតាមដានប្រភព

ជំហានទី ១០៖ ការសាកល្បង និងការកែសម្រួល (Piloting and revising)

បញ្ជីផ្ទៀងផ្ទាត់សម្រាប់ការរចនាលំហាត់

បញ្ជីខាងក្រោមប្រើសម្រាប់ពិនិត្យលំហាត់មួយ មុនយកទៅប្រើក្នុងថ្នាក់។ លំហាត់ដែលគ្រូតែង ជាលំហាត់តាមបែប PISA ដែលតែងថ្មីសម្រាប់កម្ពុជា មិនមែនជាលំហាត់ផ្លូវការរបស់ OECD ឬ PISA ទេ ហើយកម្រិតលំបាកដែលគ្រោងទុក ជាការប៉ាន់ស្មានរបស់អ្នកតែង មិនមែនបានក្រិតខ្នាតជាផ្លូវការទេ។

១. បរិបទ និងគោលដៅ

២. អត្ថបទ និងសំណួរ

៣. ចម្លើយ និងការដាក់ពិន្ទុ

៤. ភាពពិត និងទិន្នន័យ

៥. ភាសា និងសមធម៌

លំហាត់ដែលឆ្លងផុតបញ្ជីនេះ អាចយកទៅប្រើក្នុងថ្នាក់បាន។ ប៉ុន្តែលំហាត់ល្អ មិនធានាថាមេរៀនល្អទេ។

ផ្នែកទី ២៖ របៀបប្រើលំហាត់តាមបែប PISA ក្នុងថ្នាក់រៀន

សារៈសំខាន់នៃលំហាត់តាមបែប PISA

លំហាត់តាមបែប PISA មិនជំនួសកម្មវិធីសិក្សាគណិតវិទ្យារបស់ក្រសួងទេ គឺបំពេញបន្ថែម។ វាភ្ជាប់រូប មន្តទៅនឹងជីវិតពិត ដូចជាការធ្វើដំណើរ ការទិញលក់ ឬការប្រើធនធានក្នុងសហគមន៍។ ការយកវាទៅប្រើក៏មិនស្មុគស្មាញដែរ ការសរសេរតារាងទិន្នន័យលើក្តារខៀន ឬការថតចម្លងមួយសន្លឹកសម្រាប់មួយក្រុម ក៏គ្រប់ គ្រាន់ហើយ។

ទម្លាប់ថ្នាក់រៀន៖ ដំណើរការទាំង ៨ ជំហាន

ដំណើរការ ៨ ជំហាននេះ ជាទម្លាប់ថ្នាក់រៀនដែលសៀវភៅនេះរៀបចំឡើង មិនមែនជាវិធីសាស្ត្របង្រៀនផ្លូវការរបស់ OECD ឬ PISA ទេ។ រូបខាងក្រោមបង្ហាញពីការបែងចែកពេល សម្រាប់ម៉ោងរៀន ៥០ នាទី ដែល ប្រើទាំងស្រុងសម្រាប់លំហាត់មួយ ក្នុងថ្នាក់ប្រហែល ៤៥ នាក់។ ជំហានទី ១ ភាគច្រើនធ្វើមុនម៉ោង រៀន។ បើត្រូវរំលឹកមេរៀនចាស់ផង អាចបង្រួមពេលជំហានទី ៤ ដល់ទី ៦។ ពេលវេលានេះជាការណែនាំប៉ុណ្ណោះ ហើយអាចកែតាមស្ថានភាពថ្នាក់នីមួយៗ។

ក្នុងសាលារៀន មេរៀនមួយជាទូទៅមាន ៥ ដំណាក់កាល គឺ រដ្ឋបាលថ្នាក់រៀន រំលឹកមេរៀនចាស់ ខ្លឹមសារមេរៀនថ្មី ពង្រឹងពុទ្ធិ និងកិច្ចការផ្ទះ។ ៨ ជំហាននេះមិនជំនួសដំណាក់កាលទាំងនោះទេ គឺបង្ហាញពីរ បៀបប្រើលំហាត់តាមបែប PISA នៅក្នុងដំណាក់កាលនីមួយៗ។

ដំណាក់កាលមេរៀន (៥)ទម្លាប់ថ្នាក់ទាំង ៨ ជំហាន
១. រដ្ឋបាលថ្នាក់រៀនជំហានទី ១ (ការរៀបចំលំហាត់)
២. រំលឹកមេរៀនចាស់មិនមែនជាផ្នែកនៃ ៨ ជំហាននេះទេ។ ធ្វើតាមធម្មតា មុនជំហានទី ២
៣. មេរៀនថ្មីជំហានទី ២ ដល់ទី ៦ (ពីការណែនាំបរិបទ ដល់ការវាយតម្លៃចម្លើយ)
៤. ពង្រឹងពុទ្ធិជំហានទី ៧ (ការផ្តល់ព័ត៌មានត្រឡប់)
៥. កិច្ចការផ្ទះជំហានទី ៨ (ការឆ្លុះបញ្ចាំង និងសកម្មភាពបន្ត)

រូបភាព

១. ការរៀបចំលំហាត់ (Preparing the task)

២. ការណែនាំបរិបទ (Introducing the context)

៣. ការអាន និងការគិតឯករាជ្យ (Independent reading and thinking)

៤. ការគាំទ្រ (Supporting productive struggle)

ពេលសិស្សចាប់ផ្តើមដោះស្រាយ ពួកគេនឹងជួបការលំបាក។ ការលំបាកនោះជាផ្នែកមួយនៃការរៀន មិនមែនជាសញ្ញាថាលំហាត់ពិបាកពេកទេ។

៥. ការពិភាក្សាវិធីសាស្ត្រ និងការគិតហេតុផលគណិតវិទ្យា (Discussing methods and reasoning)

៦. ការប្រៀបធៀប និងការវាយតម្លៃចម្លើយ (Comparing and evaluating answers)

៧. ការផ្តល់ព័ត៌មានត្រឡប់ (Giving feedback)

៨. ការឆ្លុះបញ្ចាំង និងសកម្មភាពបន្ត (Reflecting and following up)

ការគាំទ្រតាមកម្រិតសមត្ថភាព (Differentiation)

សិស្សថ្នាក់ទី ៧ ដល់ទី ៩ មានកម្រិតខុសៗគ្នា។ ការគាំទ្រល្អ ជួយឱ្យសិស្សចូលដល់លំហាត់បាន ដោយមិនដកការគិតគណិតវិទ្យាចេញ។

ការប្រើប្រាស់លំហាត់តាមបែប PISA ក្នុងឱកាសផ្សេងៗ

លំហាត់តាមបែប PISA អាចប្រើបានក្នុងឱកាសច្រើន ដូចជាសកម្មភាពចាប់ផ្តើមមេរៀន ការស្វែងយល់ក្នុងមេរៀន ប្រធានបទពិភាក្សាជាក្រុម ការវាយតម្លៃតាមដំណាក់ សំណួរមុនចេញពីថ្នាក់ កិច្ចការផ្ទះ ការរំលឹកមេរៀន ឬការត្រៀមប្រឡង។ ទោះប្រើក្នុងឱកាសណាក៏ដោយ លទ្ធផលក្នុងថ្នាក់ មិនមែនជាពិន្ទុ PISA ផ្លូវការទេ (មើលផ្នែកខាងក្រោម)។

ការងារជាក្រុម ធៀបនឹង ការវាយតម្លៃជាបុគ្គល

ពេលរៀន សិស្សអាចពិភាក្សា និងធ្វើលំហាត់ជាក្រុមបាន ដែលជួយឱ្យការគិតហេតុផលលេចចេញមក (ជំហានទី ៥ ខាងលើ)។ ពេលវាយតម្លៃ ចម្លើយត្រូវឆ្លុះបញ្ចាំងការគិតរបស់សិស្សម្នាក់ៗ។ ដូច្នេះ គោលបំណងនៃសកម្មភាពនីមួយៗ ថាជាការរៀន ឬការវាយតម្លៃ ត្រូវកំណត់ជាមុន ព្រោះលទ្ធផលការងារក្រុម មិនអាចចាត់ទុកជាភស្តុតាងនៃសមត្ថភាពរបស់សិស្សម្នាក់ៗបានទេ។

ការបកស្រាយលទ្ធផលសិស្សដោយទទួលខុសត្រូវ

លទ្ធផលដែលសិស្សទទួលបានពីលំហាត់ក្នុងសៀវភៅនេះ មិនមែនជាពិន្ទុ PISA ផ្លូវការទេ។ តារាងក្រោមសំណួរនីមួយៗក្នុងជំពូកទី ៧ កត់ត្រាកម្រិតសមត្ថភាព PISA ដែលគ្រោងទុក ប៉ុន្តែ កម្រិតនោះជាការប៉ាន់ស្មានរបស់ក្រុមអ្នករៀបរៀង ដែលធ្វើឡើងមុនសិស្សណាម្នាក់ធ្វើលំហាត់ផង។ OECD ដាក់កម្រិតលើសំណួររបស់ខ្លួន លុះត្រាតែបានវិភាគចម្លើយពិតរបស់សិស្សរាប់ម៉ឺននាក់តាមវិធីស្ថិតិ ហើយគម្រោងនេះមិនបានធ្វើការវាស់វែងបែបនោះទេ (មើលឧបសម្ព័ន្ធ ↗)។

ដូច្នេះ ការនិយាយថា «លំហាត់នេះគ្រោងទុកនៅកម្រិត ៣» គឺត្រឹមត្រូវ ព្រោះវាពិពណ៌នាអំពីលំហាត់។ តែការនិយាយថា «សិស្សរូបនេះនៅកម្រិត ៣» មិនត្រឹមត្រូវទេ។

បញ្ជីផ្ទៀងផ្ទាត់សម្រាប់ការសង្កេតថ្នាក់រៀន

បន្ទាប់ពីបង្រៀនលំហាត់តាមបែប PISA ម្តង សំណួរបួនខាងក្រោម ជួយឆ្លុះបញ្ចាំងមើលមេរៀន ឡើងវិញ។

រូបភាព

រូបភាព ៨.១ *

បញ្ជីផ្ទៀងផ្ទាត់ — ជំហានចំនួន ៤ ដែលគ្រូអាចប្រើដើម្បីជំរុញការគិតបែប PISA ក្នុងថ្នាក់រៀន