របៀបប្រើប្រាស់សៀវភៅនេះ
kh"
មុននឹងឈានចូលដល់ការអនុវត្តលំហាត់នីមួយៗ លោកគ្រូ អ្នកគ្រូគប្បីទុកពេលវេលាឱ្យសិស្សានុសិស្ស ស្វែងយល់ពីបរិបទនៃបញ្ហាដោយខ្លួនឯងជាមុនសិន។ ការប្រញាប់បង្ហាញវិធីសាស្ត្រដោះស្រាយ នឹងធ្វើឱ្យ ពួកគេបាត់បង់ឱកាស ក្នុងការត្រិះរិះពិចារណា និងការបម្លែងបញ្ហាជាក់ស្តែងទៅជាទម្រង់គណិតវិទ្យា (Formulate) ដោយឯករាជ្យ។ ផ្ទុយទៅវិញ កត្តាដែលជួយពង្រឹងការយល់ដឹងរបស់សិស្សបានស៊ីជម្រៅបំផុតនោះ គឺការផ្តល់ឱកាសឱ្យពួកគេបានប្រៀបធៀបវិធីសាស្ត្រដោះស្រាយប្លែកៗពីគ្នា ព្រមទាំងការបកស្រាយទំនាក់ ទំនងរវាងចម្លើយដែលទទួលបាន ទៅនឹងស្ថានភាពដើមនៃបញ្ហា។
អត្រាកំណែនៅក្នុងសៀវភៅនេះ ត្រូវបានចងក្រងឡើងដោយផ្អែកយ៉ាងយកចិត្តទុកដាក់លើការឆ្លើយតប ជាក់ស្តែងរបស់សិស្ស។ រាល់វិធីសាស្ត្រដោះស្រាយទាំងឡាយណា ដែលត្រឹមត្រូវតាមគោលការណ៍និង តក្កវិជ្ជាគណិតវិទ្យាសុទ្ធតែត្រូវបានផ្តល់ពិន្ទុ ទោះបីជាវិធីនោះមានលក្ខណៈខុសប្លែកពីគំរូចម្លើយក្នុងសៀវភៅ នេះក៏ដោយ។ ម្យ៉ាងវិញទៀត ការបែងចែកឱ្យបានច្បាស់លាស់រវាងកំហុសដែលបណ្តាលមកពីការយល់ខុស លើទស្សនាទាន និងកំហុសលើការគណនាធម្មតា នឹងជួយលោកគ្រូ អ្នកគ្រូក្នុងការតម្រង់ទិស និងកែលម្អ សិស្សានុសិស្សឱ្យចំចំណុចខ្វះខាតពិតប្រាកដ។
នៅដើមលំហាត់នីមួយៗ មានភ្ជាប់មកជាមួយនូវតារាងសង្ខេប ដែលបង្ហាញពីប្រភេទខ្លឹមសារ បរិបទ និងលំនាំរគណិតវិទ្យាតាមស្តង់ដារ PISA ព្រមទាំងចង្អុលបង្ហាញពីមេរៀនក្នុងកម្មវិធីសិក្សាជាតិដែលស័ក្តិសម បំផុតសម្រាប់សមាហរណកម្មលំហាត់នោះ។
ខ្លឹមសារនៅលើទំព័រនេះ គ្រាន់តែជាការណែនាំជាសង្ខេបប៉ុណ្ណោះ។ សម្រាប់សេចក្តីលម្អិតទាក់ទងនឹង វិធីសាស្ត្រដឹកនាំសកម្មភាព ក្នុងថ្នាក់រៀន (ដំណើរការ ៨ ជំហាន) វិធីសាស្ត្របង្រៀនឆ្លើយតបទៅនឹងកម្រិត សមត្ថភាពចម្រុះរបស់សិស្ស ព្រមទាំងបញ្ជីត្រួតពិនិត្យ សម្រាប់គ្រូបង្រៀន លោកគ្រូ អ្នកគ្រូអាចស្វែងរកការ បកស្រាយយ៉ាងក្បោះក្បាយនៅក្នុងឧបករណ៍សម្រាប់គ្រូ ផ្នែកទី ២។